Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» រយៈពេល ៧ថ្ងៃ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ

    BY Khmerpress April 3, 2023
    ជូនដំណឹង! រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» រយៈពេល ៧ថ្ងៃ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ

    (រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈ ខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

    ក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរី២០២៣ នេះគឺជាទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក ដែលប្រជាជនខ្មែរគ្រប់ៗរូប ធ្វើឡើងក្នុងគោលបំណងអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសល្អសម្រាប់ជួបជុំក្រុមគ្រួសារ និងញ្ញាតមិត្តជិតឆ្ងាយ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ការតាំងពិព័ណ៍ បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក និងការបង្ហោះគោម ដើម្បីបង្កបរិយាកាសសប្បាយរីករាយផងដែរ។

    រដ្ឋបាលខេត្តរតនគិរី បន្ថែមឱ្យថា សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី, អ្នកឧកញ៉ា លោកឧកញ៉ា, មន្ត្រីរាជការ,អាជីវករ, ម្ចាស់ក្រុមហ៊ុន, សហគ្រាស, បងប្អូនប្រជាពលរដ្ឋ, ភ្ញៀវជាតិ-អន្តរជាតិ បានទទួលជ្រាប និងអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករនិងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធ៌ម ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តរតនគិរី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: