ព័ត៌មានជាតិ April 3, 2023

រថយន្តលុចស៊ីស570 បើកថយចេញពីធនាគារក៏ជ្រុលទៅបុ.កកង់បី បណ្តាលឱ្យមនុស្សម្នាក់រងរបួស

Naren

(ភ្នំពេញ)៖ គ្រោះថ្នាក់​ចរាចរណ៍រវាងលុចស៊ីស៥៧០ ជាមួយកង់បី បណ្តាលឲ្យមនុស្សម្នាក់រងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩៖២០នាទីព្រឹក នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ៕

សមត្ថកិច្ច បានឲ្យដឹងថារថយន្ត ម៉ាកលុចស៊ីស570 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8288 បានបើកថយចេញពីធនាគារស្ថាបនា ក៏បានជ្រុលទៅបុកកង់បីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-9549 ដែលកំពុងបើកលើ ផ្លូវព្រះមុនីវង្ស បណ្តាលអោយអ្នកបើកកង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។ អ្នកបើកបររថយន្តព្រមទាំងរថយន្ត ខាងលើប្រគល់ជូនទៅជំនាញចរាចរណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕