ព័ត៌មានជាតិ April 3, 2023

រថយន្តក្រុងដឹកជញ្ជូនសាធារណៈ៥០គ្រឿង ត្រៀមដឹកបងប្អូនដោយឥតគិតថ្លៃ ទៅលេងខេត្តបាត់ដំបង

Naren

(ភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងនោះផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តបាត់ដំបង ដែលមានរៀបចំកម្មវិធីសង្ក្រាន្ត និងចូលឆ្នាំខ្មែរ បងប្អូនអាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ២០២៣ ដែលរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងរហូតដល់ទៅ៥០គ្រឿង។

ដោយ ភ្នំពេញ – បាត់ដំបង ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ :ស្ថានីយចំណតសួនច្បារឬស្សីកែវ និង បាត់ដំបង – ភ្នំពេញ ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ : ចំណតរថយន្តផ្សារលើ បេនឡានចំណតផ្សារភូពុយ។

សូមបន្ថែមផងដែរថា ការផ្តល់ជូនការដឹកជញ្ជូនឥតគិតថ្លៃនេះក៏មានទៅតាមបណ្តាខេត្តមួយចំនួនដូចមានភ្ជាប់ជូនខាងក្រោមនេះ៕