ព័ត៌មានអន្តរជាតិ April 6, 2023

ថ្ងៃនេះ សីតុណ្ហភាពនៅក្រុងបាងកកបានកើនដល់ ៥០អង្សាសេ ដែលជាសីតុណ្ហភាពក្ដៅបំផុតនៅក្នុងប្រទេសថៃ

Naren

ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ នឹងមានសីតុណ្ហភាពរហូតដល់ ៥០.២ អង្សាសេ នេះបើយោងតាមនាយកដ្ឋានឧតុនិយមថៃ។ សង្កាត់ Bang Na របស់ទីក្រុងបាងកក គឺជាទីតាំងដែលក្តៅបំផុត ខណៈក្រុង Laem Chabang របស់ខេត្ត Chonburi គឺជាប់លេខ២ ជាមួយនឹងសីតុណ្ហភាព ៤៩.៤ អង្សាសេ, តំបន់ក្ដៅបំផុតទី៣ គឺភូកេត ៤៧.៩ អង្សាសេ, លេខ៤ គឺស៊ីសាកេត ៤១.៥អង្សាសេ និងលេខ៥ ពេជ្របូរណ៍ ៤០.៦អង្សាសេ។ នាយកដ្ឋានបានព្រមានថា អ្នកដែលនៅខាងក្រៅ ក្រោមសីតុណ្ហភាពចន្លោះពី ៤១ និង ៥៤ អង្សាសេ មានហានិភ័យនៃការវិវត្តទៅជាការរមួលសាច់ដុំ និងដាច់សរសៃឈាមខួរក្បាល។

នាយកដ្ឋានក៏បានចេញការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ សម្រាប់ប្រទេសថៃផ្នែកខាងលើ ដោយព្យាករណ៍ពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់ព្យុះភ្លៀង ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ ព្យុះ​រដូវក្តៅ​នេះនឹង​ប៉ះពាល់​ដល់​ប្រជាជន​ក្នុង​ខេត្ត​ភាគ​ឦសាន​ភាគ​ខាង​លិច និង​ភាគ​ខាងកើត​។ ខ្យល់ព្យុះនឹងវិវឌ្ឍនៅតំបន់ភាគខាងជើង និងកណ្តាល រួមទាំងទីក្រុងបាងកក នៅចុងសប្តាហ៍នេះ។ នាយកដ្ឋាន​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ គួរជៀសវាង​ពីទីតាំងបើកចំហរ ដើមឈើ​ធំៗ និង​សំណង់​មិន​ស្ថិតស្ថេរ​។ ចំណែកកសិករ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ខូច​ខាត​ដំណាំ និង​សត្វ​ពាហនៈជាដើម៕ ផ្តល់សិទ្ធិដោយ៖ KhmerNote