Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «មូលនិធិចក្ខុខ្មែរ» ចុះពិនិត្យ និងព្យាបាលជំងឺភ្នែកបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

    BY Khmerpress April 7, 2023
    ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «មូលនិធិចក្ខុខ្មែរ» ចុះពិនិត្យ និងព្យាបាលជំងឺភ្នែកបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

    (ពោធិ៍សាត់)៖ លោក សៅ វណ្ណសិរីវុទ្ធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ឡុង សុផល្លី នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានឈ្មោះថា «មូលនិធិចក្ខុខ្មែរ» ដើម្បីពិនិត្យ និងព្យាបាលជំងឺភ្នែកបឋម ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    ក្នុងឱកាសនោះ លោក យឹម វិសិដ្ឋ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ តំណាងលោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារ ក៏បានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មុននឹងចាប់ផ្តើមការពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំង៦ឃុំ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    «មូលនិធិចក្ខុខ្មែរ» ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យជនជាតិបរទេស បង្កើតឡើងដោយលោក ង៉ូវ ស្រ៊ុន អាណិកជនខ្មែររស់នៅប្រទេសអូស្រ្តាលី ដើម្បីពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ។

    ការពិនិត្យ និងព្យាបាលភ្នែកនាពេលនេះ មាន២ដំណាក់កាល៖

    ទី១៖ ការពិនិត្យ និងព្យាបាលបឋម៖ សម្រាប់អ្នកជំងឺដែលពិនិត្យឃើញថា មានបញ្ហាតិចតួច ក្រុមគ្រូពេទ្យអាចផ្តល់ថ្នាំ និងផ្តល់វ៉ែនតា
    និង២៖ ការព្យាបាលដោយការវះកាត់៖ សម្រាប់អ្នកជំងឺដែលពិនិត្យឃើញថា មានបញ្ហាធ្ងន់ធ្ងរត្រូវធ្វើការវះកាត់ ដូចជា ភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន ក្រុមគ្រូពេទ្យ នឹងដាក់កម្មវិធីវះកាត់ជូនពួកគាត់នៅរាជធានីភ្នំពេញ នៅពេលបន្ទាប់។

    រាល់ការចំណាយ ពិនិត្យ និងព្យាបាល នៅរាជធានីភ្នំពេញ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ជាអ្នកទទួលបន្ទុកធានារ៉ាប់រងទាំងអស់ជូនបងប្អូនប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: