Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជិតដល់ថ្ងៃចូលឆ្នាំខ្មែរ ពលរដ្ឋខ្មែធ្វើដំណើរចាកចេញពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ក្នុងមួយថ្ងៃៗរាប់រយនាក់

    BY Khmerpress April 7, 2023
    ជិតដល់ថ្ងៃចូលឆ្នាំខ្មែរ ពលរដ្ឋខ្មែធ្វើដំណើរចាកចេញពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ក្នុងមួយថ្ងៃៗរាប់រយនាក់

    (ឧត្តរមានជ័យ)៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានសម្រុកចូលមកស្រុកកំណើតវិញយ៉ាងច្រើនក្នុងមួយថ្ងៃៗរាប់រយនាក់ តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិអូរស្មាច់ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៣មក ពលករបានធ្វើការចំណាកស្រុកពីប្រទេសថៃ ឆ្លងដែនមកស្រុកវិញ ក្នុងមួយថ្ងៃៗមានចំនួនរាប់រយនាក់។

    លោកថា កត្តាដែលពលករឆ្លងដែនត្រឡប់ចូលប្រទេសវិញយ៉ាងច្រើនបែបនេះ គឺដើម្បីមកលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ សាច់ញាតិ ក្នុងឱកាសបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់នាពេលដ៍ខ្លីខាងមុខនេះ។

    លោកបានថ្លែងបន្តថា កន្លងមកជារៀងរាល់ឆ្នាំឲ្យតែជិតដល់ពិធីបុណ្សចូលឆ្នាំថ្មី ភាគច្រើនប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុកមកពីប្រទេសថៃ នោះតែងតែសរុកធ្វើដំណើរឆ្លងដែនមកស្រុកកំណើតរបស់ខ្លួន មានចំនួនច្រើនលើសពីថ្ងៃធម្មតា។

    ជាមួយគ្នានេះ ក្រុមការងារដែលឈរជើងប្រចាំការនៅច្រកទ្វារព្រំដែន តែងតែជួយសម្របសម្រួលរាល់បញ្ហានានារបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរវិលត្រលប់ទៅស្រុកកំណើត របស់ខ្លួនវិញប្រកបដោយសុខសុវត្ថិភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: