Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Elon Musk និយាយថាការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Starship នឹងត្រូវបានពន្យាពេលរហូតដល់ចុងខែមេសា

BY Khmerpress April 11, 2023
Elon Musk និយាយថាការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Starship នឹងត្រូវបានពន្យាពេលរហូតដល់ចុងខែមេសា

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនអវកាសលោក Elon Musk បាននិយាយនៅថ្ងៃចន្ទម្សិលមិញថា ការធ្វើតេស្តបាញ់បង្ហោះរ៉ុក្កែត SpaceX Starship Super Heavy មិនត្រូវបានបង្ហោះក្នុងសប្តាហ៍នេះទេ និងត្រូវបានពន្យាពេលរហូតដល់សប្តាហ៍ទី៣ ឬអាចដល់ចុងខែនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

តាមរយៈការជូនដំណឹងអំពីផែនការដែលបានបង្ហោះដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៅថ្ងៃទី០៤ ខែមេសា កន្លងទៅនេះបាននិយាយថា កាលបរិច្ឆេទនៃការបាញ់បង្ហោះរ៉ុក្កែតប្រភេទ Starship Super Heavy គ្រោងបាញ់នៅក្នុងកន្លងខ្ពស់ជាលើកដំបូងនៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍នេះ ។ ខណៈពេលនោះ Musk ក៏បានបញ្ជាក់ដែរថា Strarship នឹងត្រៀមខ្លួនជាស្រេចក្នុងការបើកដំណើរការនៅសប្តាហ៍នេះ។

យ៉ាងណាមិញជុំវិញហេតុផលដែលរ៉ុក្កែត Starship មិនអាចបង្ហោះបានក្នុងសប្តាហ៍នេះ ត្រូវបានប្រភពខាងលើឱ្យដឹងថា SpaceX នៅរង់ចាំទទួលអាជ្ញាប័ណ្ណសម្រាប់បាញ់បង្ហោះពី FAA ជាមុនសិន ខណៈឥឡូវនេះឧបសគ្គគឺនៅតែមានចំពោះការបញ្ចប់ការត្រួតពិនិត្យអនុលោមភាពបរិស្ថានរបស់សហព័ន្ធ។

គួរបញ្ជាក់ដែរថា រ៉ុក្កែតនេះគ្រោងនឹងបាញ់ចេញពីកន្លែង Starbase របស់ក្រុមហ៊ុន SpaceX នៅ Boca Chica ក្នុងរដ្ឋ South Texas ក្នុងការបាញ់បង្ហោះជាលើកដំបូងនៃប្រព័ន្ធរ៉ុក្កែត Starship ដែលមានកំពស់ ៣៩៤ ហ្វីត (១២០ ម៉ែត្រ) របស់ក្រុមហ៊ុន។ រ៉ុក្កែតនេះជាប្រភេទដឹកជញ្ជូន ដែលគេរំពឹងថាអាចដឹកអវកាសយានិក និងទំនិញពីគន្លងផែនដីទៅកាន់ព្រះចន្ទ ភពព្រះអង្គារ និងភពផ្សេងៗទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: