SEA GAMES April 19, 2023

ព្រឹត្តិការណ៍ស៊ីហ្គេមបេីកឱ្យចូលទស្សនាដោយឥតគិតថ្លៃ​ ប៉ុន្តែដេីម្បីរក្សាសណ្តាប់ធ្នាប់ គឺតម្រូវឱ្យកក់សំបុត្រតាមកម្មវិធីទូរស័ព្ទដៃ

Naren

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលឈានចូលមកដល់ឆាប់ៗនេះ មហាជនជាច្រើននៅមានចម្ងល់ទាក់ទងនឹងការបើកឱ្យចូលទស្សនាដោយសេរី ថាតើពួកគេអាចនឹងទទួលយកសំបុត្រទស្សនាតាមវិធីណាខ្លះ។

យោងតាមហ្វេសប៊ុកផេក CAMBODIA 2023 បានជូនដំណឹងថា ព្រឹត្តិការណ៍ស៊ីហ្គេមបេីកឱ្យចូលទស្សនាដោយឥតគិតថ្លៃ​ ប៉ុន្តែដេីម្បីរក្សាសណ្តាប់ធ្នាប់​ និងតាមបរិមាណទីលានប្រកួតមួយៗ គឺតម្រូវឱ្យមានការកក់សំបុត្រ។

គណៈកម្មាធិការជាតិរៀបចំការប្រកួត បានឱ្យដឹងថាការកក់សំបុត្រឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងមាននៅលើកម្មវិធីទូរស័ព្ទដៃ (App) ក្នុងពេលឆាប់ៗនេះ។ ចំពោះលោកអ្នកដែលមិនទាន់បានទាញយកកម្មវិធីទូរស័ព្ទដៃ (App) សូមទាញយកតាមរយៈ App ឈ្មោះ SEAGames 2023៖

– សម្រាប់ iOS https://apps.apple.com/us/app/sea-games-2023/id1661626031

– សម្រាប់ Android  SEAGames 2023 » ។

ទោះជាយ៉ាងណា ចំពោះការបើកឱ្យកក់សំបុត្រ និងកាលវិភាគនានា នៅមិនទាន់បញ្ចេញនោះទេ សម្រាប់ព័ត៌មានបន្ថែម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ នឹងមានសេចក្តីជូនដំណឹងផ្លូវការក្នុងពេលឆាប់ៗនេះ៕