Khmerpress

ស្វែងរក

សិល្បៈ

អ្នកដឹកនាំរឿង លោក លៀក លីដា ថា តារាសម្តែងមីយ៉ាន់ម៉ាដ៏មានប្រជាប្រិយភាព លោក Paing Takhon នឹងមកដល់កម្ពុជារសៀលនេះ

BY Naren April 19, 2023
អ្នកដឹកនាំរឿង លោក លៀក លីដា ថា តារាសម្តែងមីយ៉ាន់ម៉ាដ៏មានប្រជាប្រិយភាព លោក Paing Takhon នឹងមកដល់កម្ពុជារសៀលនេះ

លោក លៀក លីដា ម្ចាស់​ផលិត​ភាពយន្ត​ « LD Picture» នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថាតារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកដល់កម្ពុជារសៀលនេះ ដែលអ្នកគាំទ្រជឿថា​អាចនឹងមកសម្តែងរឿងថ្មីឱ្យផលិតកម្ម LD ដែលពន្យាអស់រយៈពេល៣ឆ្នាំមកហើយ។

ដោយលោកបានបង្ហោះសារយ៉ាងដូច្នេះថា « After waiting 3 year, Finally we make it , Welcome to Cambodia, បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាល់និងថតរូបជាមួយគាត់បាននៅប្រលានយន្តហោះម៉ោង៤ល្ងាច, អរគុណដល់សន្តិភាព របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចពុក ដែលធ្វើអោយប្រទេសយើងមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស។ អរគុណដល់ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានភាពយន្ត និងលោក Pok Borak ដែលតែងតែជួយដោះស្រាយបញ្ហាលើគម្រោងភាពយន្តរបស់ផលិតករគ្រប់រូប អរគុណ»។

សូមរំលឹកថា ភាពយន្តខ្នាតធំរឿងនាឡិការដាស់វិញ្ញាវគ្គ២ ឬ Red Wall របស់ផលិតកម្មLD សហការជាមួយផលិតករមីយ៉ាន់ម៉ា ដែលមានការចូលរួមសម្តែងដោយ លោក Paing Takhon ជាតារាម៉ូដែល និងតារាសម្តែង ជនជាតិមីយ៉ាន់ម៉ា និងMiss Grand Cambodia 2021 កញ្ញា ប៉ូ គីមថេងសុទ្ធធីតា បានពន្យារហូតដល់ទៅ៣ឆ្នាំ ក្នុងការថតដោយសារតែពីវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា និងវិបត្តិនៃជំងឺកូវីដ១៩៕

Share This Post: