អង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺរាតត្បាតកូវីដ១៩ នៅតែមានសកម្មភាពដោយមិនអាចព្យាករណ៍បាន
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា បានព្រមានថា ជំងឺរាតត្បាត COVID-19 នៅតែមានការប្រែប្រួលយ៉ាងរហ័ស ដោយនិយាយថា វាអាចមានបញ្ហាបន្ថែមទៀត មុនពេលដែលមេរោគនេះទៅជាមេរោគដែលអាចព្យាករណ៍បាន។ ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះ ការស្លាប់ជាង ២៣,០០០ នាក់ និងករណីថ្មីចំនួន ៣ លានករណី ត្រូវបានរាយការណ៍ទៅ WHO នៅក្នុងបរិបទដែលការធ្វើតេស្តត្រូវបានកាត់បន្ថយច្រើន។ ពោលគឺចំនួនករណីកំពុងថយចុះ ស្របពេលដែលមនុស្សជាច្រើនបានស្លាប់ និងធ្លាក់ខ្លួនឈឺ នេះបើតាមការឱ្យដឹងរបស់នាយកផ្នែកសង្គ្រោះបន្ទាន់ WHO លោក Michael Ryan។
លោក Ryan បាននិយាយថា មេរោគផ្លូវដង្ហើមមិនបានបាត់ទៅណានោះទេ គ្រាន់តែវាចុះថយសកម្មភាពនៃការឆ្លងរបស់វាមកកម្រិតទាប នៅពេលដែលវាឆ្លងផុតកម្រិតកំពូលរួចហើយនោះ។ លោកបាននិយាយថា វាដូចជាជំងឺគ្រុនផ្តាសាយ វានៅតែបង្កឱ្យមានជំងឺផ្លូវដង្ហើមសំខាន់ៗចំពោះមនុស្សដែលងាយរងគ្រោះ។ លោកបាននិយាយថា ប្រទេសមួយចំនួនសម្បូរប្រជាជនដែលងាយរងគ្រោះខ្លាំងដោយសារពួកគាត់មិនបានចាក់វ៉ាក់សាំង ខណៈដែលប្រទេសខ្លះទៀតជំងឺ COVID-19 មិនមែនជាព្រឹត្តិការណ៍បន្ទាន់ទៀតទេ។ មានន័យថា បើទោះបីជាមានករណីតិចឬច្រើន ប៉ុន្តែមេរោគនឹងនៅតែមានសកម្មភាព មិនទៅណានោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

