Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួង៣ កំពុងពិភាក្សាគ្នា លែងឱ្យមានរថយន្តមួយទឹកដែលមានអាយុកាលចាស់ពេកចូលមកកម្ពុជា

    BY Khmerpress April 21, 2023
    ក្រសួង៣ កំពុងពិភាក្សាគ្នា លែងឱ្យមានរថយន្តមួយទឹកដែលមានអាយុកាលចាស់ពេកចូលមកកម្ពុជា

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាហាណូយសំរោងអណ្ដែត នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះក្រសួងសាធារណការ នឹងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងពិភាក្សាគ្នា និងពិនិត្យមើល លែងឱ្យមានឡានមួយទឹកដែលមានអាយុកាលចាស់ពេកចូលមកកម្ពុជាទៀត។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងដូចនេះថា «យើងបានពិភាក្សាគ្នាជាមួយនឹងក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិនិត្យមើលថាតើឡានមួយទឹក អាយុប៉ុន្មាន ចាស់ពេកយើងមិនអនុញ្ញាតឱ្យចូលទៀតទេ ឥលូវយើងកំពុងពិភាក្សាគ្នាថាតើ ១០ឆ្នាំ ឫ ១៥ឆ្នាំ ឫ៧ឆ្នាំ អានេះយើងកំពុងពិភាក្សាគ្នា»

    បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មកដល់ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងតែជំរុញឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ឡានថ្មី ឫឡានដែលប្រើប្រាស់ដោយថាមពលអគ្គិសនី ដែលជាឡានថ្មី ហើយមានតម្លៃថោកជាងឡាន១ទឹក ពីស្រុកក្រៅទៀតផង។

    លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា សម្រាប់ការនាំចូលរថយន្តអគ្គិសនី ចូលក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ មានការកើនឡើងច្រើន ហើយក្រសួងក៏បានខិតខំប្រឹងប្រែងឱ្យអ្នកវិនិយោគ ដាក់កន្លែងបញ្ជូលថាមពលអគ្គិសនីឱ្យបានកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាផងដែរ។ ហើយមកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមានអ្នកកន្លែងបញ្ជូលថាមពលអគ្គិសនី ១៣កន្លែងរួចហើយ និងនៅមានដៃគូរវិនិយោគកំពុងរៀបចំដាក់កន្លែងបញ្ជូនថាមពលអគ្គិសនីនេះជាច្រើនកន្លែងទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: