បាក់ដីច្រាំងទន្លេបាសាក់មុខផ្សារស្អាងព្រែកតូច ស្រុកស្អាង ខេត្តកណ្ដាល បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋអស់៣៧ខ្នង
(កណ្ដាល)៖ តាមព័ត៌មានបឋមបានរាយការណ៍ថា មានករណីបាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខផ្សារស្អាងព្រែកតូច ក្នុងស្រុកស្អាង បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៣៧ខ្នងរងការខូចខាត ដោយផ្ទះខ្លះបាក់ចូលទន្លេ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។
អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានចេញបញ្ជាភ្លាមៗដល់អាជ្ញាមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចចេញអន្តាគមន៍ជួយសង្រ្គោះពលរដ្ឋបន្ទាន់ផងដែរ។ បើតាមសេចក្តីរាយការណ៍ មកទល់នឹងម៉ោងនេះ ពុំទាន់មានសេចក្ដីរាយការណ៍ពីករណីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយអាជ្ញាធរក៏កំពុងញាប់ដៃញាប់ជើងជួយសង្រ្គោះពលរដ្ឋផងដែរ។
គួរជម្រាបថា កន្លែងបាក់ស្រុតខាងលើនេះជាតំបន់ខ្សែទឹកកោង ដែលចំមុខទឹកហូរបុកមកជារៀងរាល់ថ្ងៃ ខណ:ដែលប៉ុន្មានឆ្នាំមុន មានករណីដាច់សាឡុងបូមខ្សាច់នៅទីនេះ ហើយពលរដ្ឋតវ៉ាជាញឹកញាប់ទម្រាំតែគេដកចេញ ហើយករណីបាក់ស្រុតផ្ទះក៏នៅបន្តលងបន្លាចពលរដ្ឋពលរដ្ឋមកដល់បច្ចុប្បន្ន៕ ផ្តល់សិទ្ធិដោយ៖ Fresh News





