ចេញហើយ! គំរូផែនទី នៃគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីគំរូផែនទីនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក្នុងកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមដោយ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនទី៣នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសុំកិច្ចសហការពីអភិបាលរាជធានីភ្នំពេញ រួមទាំងអភិបាលខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាបឱ្យជួយសម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុន CRBC លើដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាបនេះឱ្យបានរលូនផងដែរ ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

