Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបានចំនួន ១៦គ្រឿងថែមទៀត នៅក្នុងសប្តាហ៍នេះ

    BY Khmerpress April 29, 2023
    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបានចំនួន ១៦គ្រឿងថែមទៀត នៅក្នុងសប្តាហ៍នេះ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខ្លួនបាន ចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៦គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង១៥គ្រឿង និងចង្កូតស្តាំ១គ្រឿង។

    រថយន្តទាំងនោះរួមមាន៖

    ១- រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ 2010 ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6710
    ២- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2AX-7160
    ៣- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៧
    ៤- រថយន្តម៉ាក LEXUS CT200H ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១២
    ៥- រថយន្តម៉ាក MASDA 2 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ក្រហម ឆ្នាំផលិត ២០១៦
    ៦- រថយន្តម៉ាក Rx400H ចង្កូត ឆ្វេង ពណ៌ ខ្មៅ ផលិតឆ្នាំ 2006 ពាក់ស្លាកលេខ ភ្នំពេញ 2AN-2025 ។
    ៧- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2T-9712 ។
    ៨- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2BB-8899
    ៩- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2U-4932
    ១០- រថយន្តម៉ាក LEXUS RX 350 ឆ្នាំ ផលិត 2007ពណ៌ ទឹកមាស ចង្កូតឆ្វេង ផ្លាកលេខ ខេមរភូមិន្ទ 02 2-5964
    ១១- រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007
    ១២- រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BF-4439
    ១៣- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2AE-3991
    ១៤- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AY-6095
    ១៥- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌ស ស្លាកលេខ កំពង់ចាម 2A-0281
    ១៦- រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3300CC

    សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: