សិល្បៈ May 1, 2023

ពិធីការិនី និងតារាសម្តែង ដួង ហ្សូរីដា ជួបទុក្ខធំ ព្រោះម្តាយជាទីស្រឡាញ់បានទទួលមរណភាព

Naren

(ភ្នំពេញ)៖ បន្ទាប់ពីតស៊ូមើលថែម្តាយ អស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះតារាសម្ដែង និងជាពិធីការិនីប្រកបដោយជំនាញ ឌួង ហ្សូរីដា កំពុងជួបទុក្ខជាទម្ងន់ ខណៈនៅថ្ងៃនេះម្តាយរបស់នាង បានទទួលមរណភាពហើយនៅប្រទេសថៃ។

បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីការិនី ឌួង ហ្សូរីដា បានប្តូររូបប្រូហ្វាល់ក្នុងបណ្តាញសង្គម ទៅជារូបកាន់ទុក្ខ មានសរសេរថា «នាងខ្ញុំកាន់ទុក្ខ លោកម៉ែ យ៉ាលីន សុខលីម» និងបានសរសេរសាថា «លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងឲ្យលង់លក់ចុះ ជាតិនេះជាតិក្រោយ កូនស្រឡាញ់លោកម៉ែរហូត»។

គួរជម្រាបថា ម្តាយរបស់កញ្ញា ឌួង ហ្សូរីដា ទទួលមរណភាពនៅប្រទេសថៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ម្តាយរបស់កញ្ញា ត្រូវបានគេដឹងថា ខិតខំតស៊ូនឹងជំងឺមហារីក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីទទួលបានដំណឹងនេះ មិត្តសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ
ឌួង ហ្សូរីដា ជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News