Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    វេជ្ជបណ្ឌិតម្នាក់ចេញវីដេអូ និងលិខិតសុំទោសជាសាធារណៈ ក្រោយរិះគន់គ្មានមូលដ្ឋានលើដំណើរការស្ថាបនាផ្លូវមួយខ្សែ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

    BY Khmerpress May 4, 2023
    វេជ្ជបណ្ឌិតម្នាក់ចេញវីដេអូ និងលិខិតសុំទោសជាសាធារណៈ ក្រោយរិះគន់គ្មានមូលដ្ឋានលើដំណើរការស្ថាបនាផ្លូវមួយខ្សែ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

    (ភ្នំពេញ)៖ ក្រោយពីការបង្ហោះបន្ទោសបង្អាប់ស្តីពីការស្ថាបនាផ្លូវ១៩៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នាំឲ្យមានប្រតិកម្ម និងការឆ្លើយតបភ្លាមៗពីអាជ្ញាធរនោះ, លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចេញវីដេអូ និងលិខិតសុំទោសជាសាធារណៈ។

    ការចេញមកសុំទោសដល់រដ្ឋបាលខណ្ឌសែនសុខ និងសាធារណជន បានធ្វើឡើងកាលពីថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចូលខ្លួនមកសុំទោសចំពោះមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបានថតជាវីដេអូសុំទោសជាធារណៈ ដោយសន្យាថានឹងមិនមានករណីនេះកើតឡើងទៀតឡើយ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: