Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ផលិតកម្មថោន ចេញលិខិតសុំទោសជាសាធារណៈ ក្រោយធ្វេសប្រហែសកាន់ទង់ជាតិប្រទេសឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា បញ្ច្រាស

    BY Khmerpress May 6, 2023
    ផលិតកម្មថោន ចេញលិខិតសុំទោសជាសាធារណៈ ក្រោយធ្វេសប្រហែសកាន់ទង់ជាតិប្រទេសឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា បញ្ច្រាស

    កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការសម្តែងសិល្បៈជាច្រើន ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះគឺមានការសម្តែងមួយ ដែលមានការកាន់ទង់ជាតិប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា (ភូមា) បញ្ច្រាស។

    បន្ទាប់ពីបានមើលឃើញកំហុស ផលិតកម្មថោង សូមធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពី សំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃ ក្រុមការងារបានធ្វេសប្រហែសកាន់ទង់ជាតិបញ្ច្រាសក្នុងព្រឹត្តិការណ៍ «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

    ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថាក្រុមការងារបានកាន់ទង់ជាតិនៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា (ភូមា) បញ្ច្រាសដោយអចេតនាជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។

    ផលិតកម្មថោង សូមធ្វើការសុំទោសជាសាធារណៈ និងសុំក្ដីអនុគ្រោះបំផុតពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ «បើកកីឡា ស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ជាថ្មីម្តងទៀត ផលិតកម្មថោង ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច និងធ្វើ លិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តា ស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

    Share This Post: