Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស៊ីហ្គេម ២០២៣៖ អ្នកគាំទ្រសម្រុកទៅទទួលសំបុត្រ Free នៅស្ដាតអូឡាំពិក ដើម្បីទស្សនាជំនួបដ៏សំខាន់រវាងកម្ពុជា និងមីយ៉ាន់ម៉ា នៅថ្ងៃស្អែក

    BY Khmerpress May 6, 2023
    ស៊ីហ្គេម ២០២៣៖ អ្នកគាំទ្រសម្រុកទៅទទួលសំបុត្រ Free នៅស្ដាតអូឡាំពិក ដើម្បីទស្សនាជំនួបដ៏សំខាន់រវាងកម្ពុជា និងមីយ៉ាន់ម៉ា នៅថ្ងៃស្អែក

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ អ្នកគាំទ្រពាន់នាក់ បានសម្រុកទៅទទួលសំបុត្រឥតគិតថ្លៃ (Free) ដែលចែកជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដើម្បីត្រៀមចូលទស្សនា និងគាំទ្រការប្រកួត រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី០៧ ខែឧសភាស្អែក ដែលជាជំនួបដ៏សំខាន់ ក្នុងពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ។

    យោងតាមការជូនដំណឹងរបស់សហព័ន្ធ សំបុត្រដែលចែកខាងលើ ១នាក់ ទទួលបាន ១សំបុត្រ ហើយ ១សំបុត្រ គឺអាចទស្សនាបាន ២ប្រកួត ពោលគឺ U22 ជួប U22 ឥណ្ឌូនេស៊ី នាម៉ោង ៤ល្ងាច និងក្រុម U22 កម្ពុជា ជួប U22 មីយ៉ាន់ម៉ា នាម៉ោង ៧យប់ ថ្ងៃទី០៧ ខែឧសភាស្អែកនេះ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។ ចំពោះសំបុត្រដែលសហព័ន្ធទទួលបានពីគណៈកម្មការរៀបចំ សម្រាប់ចែកជូនអ្នកគាំទ្រគឺមានចំនួន ២២,៥០០នាក់ ។

    គួរបញ្ជាក់ថា គោព្រៃជំទង់កម្ពុជា កំពុងមាន ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ពោលគឺចាញ់ប្រៀបក្រុមឥណ្ឌូនេស៊ី ២ពិន្ទុ គ្រាដែលនាំមុខក្រុម U22 ទីម័រខាងកើត និង U22 មីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុស្មើគ្នា ។ ដូច្នេះសម្រាប់ការប្រកួតទី៣ ក្នុងពូលជាមួយមីយ៉ាន់ម៉ាស្អែកនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមម្ចាស់ផ្ទះកម្ពុជា ទាមទារឈ្នះដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតបញ្ចប់ពូល A ជាមួយក្រុម U22 ឥណ្ឌូនេស៊ី នាថ្ងៃទី១០ ខែឧសភាខាងមុខ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: