ស៊ីហ្គេម២០២៣៖ ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា ដណ្ដើមបានមេដាយមាស និងប្រាក់ ក្រោយជួបគ្នាវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាចម្រុះបុរស-នារី
(ភ្នំពេញ)៖ ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា គឺកីឡាករ សំ ចាន់កាប៊ី និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាចម្រុះបុរស-នារី (២នាក់-២នាក់) ក្រោយយកឈ្នះក្រុមមិត្តរួមជាតិ គឺកីឡាករ សាយ សុចិត្រា និងកីឡាការិនី ហូរ ស្រីណុច ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។
ផ្តល់សិទ្ធិដោយ៖ freshnews
