Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អត្តពលកម្មកម្ពុជា ប៊ូ សំណាង កំពុងចាប់អារម្មណ៍ពីក្រសែភ្នែកមហាជន បន្ទាប់ពីរត់ទាំងកណ្តា លភ្លៀងមិនបោះបង់ចោលទីប្រកួត

    BY Khmerpress May 9, 2023
    អត្តពលកម្មកម្ពុជា ប៊ូ សំណាង កំពុងចាប់អារម្មណ៍ពីក្រសែភ្នែកមហាជន បន្ទាប់ពីរត់ទាំងកណ្តា លភ្លៀងមិនបោះបង់ចោលទីប្រកួត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អត្តពលកម្មកម្ពុជា ប៊ូ សំណាង បានកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារនាងរត់ទាំង កណ្តាលភ្លៀង ដោយមិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ ទោះបីជារត់ក្រោយគេក៏ដោយ។

    កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង បង្ហាញក្តីរីករាយទាំងទឹកភ្នែក ក្រោមដំណក់ទឹកភ្លៀង ក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ ក្រោយមកដល់ទីព្រ័ត្រដោយជោគជ័យ ទោះមិនឈ្នះមេដាយក៏ដោយ។ ប៊ូ សំណាង ពាក់ស្លាកលេខ៤០១ ស្លៀកខោ លេខ១០ បានធ្វើរត់ទាំងទឹកមុខមុត មាំក្រោមដំណក់ទឹកភ្លៀងស្ថិតក្រោមក្រសែភ្នែក មហាជនជាច្រើននាក់ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសនោះតាមរយៈ រូបវីដេអូជាង ១នាទីពេលនាងកំពុងរត់ ទាំងកណ្តាលភ្លៀងនៅពហុកីឡដ្ឋានអូឡាំពិក កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។

    មិនត្រឹមតែមហាជនអ្នកគាំទ្រនោះទេ សូម្បីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើន បានចុះផ្សាយនិងចែកចាយរូបវីដេអូរបស់អត្តពលកម្មកម្ពុជា ប៊ូ សំណាង ដែលនាងបាន ខិតខំរត់ទាំងកណ្តាលភ្លៀងធ្លាក់មិនព្រម បោះបង់ចោលការ ប្រកួតទោះជាអត្តពលកម្មផ្សេងទៀតរត់ទៅមុន និងទទួលជ័យជម្នះក្តី និងខ្លះទៀត បានបោះបង់កណ្តាលទីក៏ដោយ។

    អ្វីដែលសំខាន់ទៀតនោះ បណ្តាញសង្គមមានរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឈ្មោះថា «Royal du cambodge » បានសរសេថា «កីឡា គឺលើសពីភាពឈ្នះ និងចាញ់» កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះ ចាញ់ ចំពោះគូ ប្រកួតនោះទេ។ ប្រភពនោះបានគូសបញ្ជាក់ថា ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឱ្យ ឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯង ចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឱ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។

    បណ្តាញសង្គមដដែលបានលើកឡើងថា ប្រជាជនកម្ពុជាគ្រប់រូបមានមោទកភាព យ៉ាងក្រៃលែងចំពោះអត្តពលិកតំណាងដល់កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបាន មេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាសផ្ទះ។ ប្រភពដដែលនោះ បានគូសបញ្ជាក់ថា៖ «យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជម្នះ ឬបរាជ័យ»

    ចំណែកអ្នកលេងបណ្តាញសង្គមបាននាំគ្នាលើឡើងថា បើទោះគូប្រកួតបោះបង់ទាំងកណ្ដាលទីក៏ដោយ ក៏ប្អូនស្រី BOU SAMNANG កីឡាការិនីម្ពុជា នៅតែបន្តទៅមុខរហូត ទៅដល់គោលដៅក្នុងការរត់ប្រណាំង៥០០០ម៉ែត្រ ក្រោមដំណក់ភ្លៀងរាប់លានដំណក់។ អ្នកលេងបណ្តាញសង្គមបានលើកឡើងទៀតថា ប៊ូ សំណាង បានឆក់យកបេះដូង មនុស្សម្នាជាច្រើន សូម្បីសារព័ត៌មានថៃ ក៏បានចុះផ្សាយពី ការតស៊ូរបស់នាងផងដែរ។ ជាងនេះនាង ដែលឆក់បានបេះដូង មនុស្សរាប់លាននាក់ ដែលទស្សនា។

    សូមជម្រាបថា បើតាមសភាពជាក់ស្តែង ប៊ូ សំណាង បានខំរត់រហូតដល់ទីផ្តាច់ព្រ័ត្រ ដោយដៃជ្រោងសក់លប់មុខទឹកភ្លៀងចេញ។ ដោយរំភើប និងទប់អារម្មណ៍មិនបាន ដើរបណ្តើរលើដៃសំពះទៅកាន់អ្នកទស្សនាបណ្តើរ ប៊ូ សំណាង បានយំហើយសំពះ ដោយបានទៅកាន់ទង់ជាតិកម្ពុជា បង្ហាញដល់អ្នកគាំទ្រផងដែរ។ ប៊ូ សំណាង គឺជាអត្តពលកកម្មរបស់កម្ពុជាមួយរូប ក្នុងចំណោមអត្តពលិកជាច្រើនទៀត បានខិតខំ កម្លាំងកាយចិត្ត ដើម្បីចង់បានមេដាយជូនជាតិ ខណៈដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ ស៊ីហ្គេមលើកទី៣២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពោលគឺកម្ពុជារង់ចាំអស់ រយៈពេល៦៤ឆ្នាំ មកហើយទម្រាំបានធ្វើជាម្ចាស់់ផ្ទះស៊ីហ្គេមនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: