Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លើកឡើងថា ដំណាំស្រូវក្រៅពីផ្គត់ផ្គង់ក្នុងខេត្តហើយ នៅសល់ស្រូវជាង ៦៨ម៉ឺនតោន សម្រាប់នាំចេញទៅក្រៅប្រទេស

    BY Khmerpress May 10, 2023
    ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លើកឡើងថា ដំណាំស្រូវក្រៅពីផ្គត់ផ្គង់ក្នុងខេត្តហើយ នៅសល់ស្រូវជាង ៦៨ម៉ឺនតោន សម្រាប់នាំចេញទៅក្រៅប្រទេស

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ លោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បាន បញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះថា ដំណាំស្រូវខេត្តកំពង់ធំ ក្រៅពីផ្គត់ផ្គង់ ក្នុងខេត្ត ហើយនៅសល់ស្រូវជាង៦៨ម៉ឺនតោន សម្រាប់នាំចេញទៅក្រៅប្រទេស ដែលនេះ បង្ហាញពីការរីកចម្រើនលើវិស័យកសិកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

    លោកថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យទាំងវិស័យអប់រំ, វិស័យសុខុមាលភាពសង្គម, វិស័យទឹកស្អាត, វិស័យទេសចរណ៍, វិស័យបរិស្ថាន ពិសេសគឺវិស័យកសិកម្ម កសិឧស្សា ហកម្មនេះតែម្ដង។

    លោកបានបន្តថា ដោយសារខេត្តកំពង់ធំឈរលើសក្តានុពលសំបូរបែប ដីមាន ជីជាតិល្អ អំណោយផលដល់វិស័យកសិកម្ម ពិសេសមន្ទីរកសិកម្មខេត្ត បាន និងកំពុងខិតខំ ប្រឹងប្រែងអនុវត្តន៍ផែនការសំខាន់ៗដែលក្រសួងកសិកម្មបានដាក់ទិសដៅឱ្យ ដូចជាជំរុញ និងផ្តល់បច្ចេកទេសដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលលើដំណាំស្រូវ ទាំងស្រូវប្រាំង និងស្រូវវស្សា ដែលជាដំណាំសក្តានុពលមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

    លោកបញ្ជាក់ថា ខេត្តកំពង់ធំ ក៏ជាជង្រុកស្រូវទី៥ បន្ទាប់ពីខេត្តបាត់ដំបង, បន្ទាយ មានជ័យ តាកែវ និងខេត្តព្រៃវែង។ ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើ ដំណាំស្រូវជាក់ស្ដែងក្នុងឆ្នាំកន្លងទៅក្រៅពីការផ្គត់ផ្គង់ សម្រាប់ការហូបចុក និងទុកធ្វើ ចំណីសត្វ និងទុកពូជ សម្រាប់ដាំដុះពេលក្រោយ។ លោកបញ្ជាក់ទៀតថា វិស័យ កសិកម្មពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនការងារ ដល់ប្រជាពលរដ្ឋកាត់បន្ថយការចំណាកស្រុក។

    សូមបញ្ជាក់ថា ការរីកចម្រើនផ្នែកកសិកម្មនៅខេត្តកំពង់ធំនាពេលនេះ ដោយសារតែ ប្រជាពលរដ្ឋទទួលបានការបណ្តុះបណ្តាលពីមន្រ្តីជំនាញកសិកម្មខេត្ត ហើយពលរដ្ឋខ្លះ បានទៅសិក្សាពីក្រៅប្រទេស រួមផ្សំក្នុងខេត្តបានអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រជាច្រើន នៅទូទាំងខេត្ត ដែលធ្វើឱ្យកសិករមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ និងដាំដំ ណាំរួមផ្សំរបស់ខ្លួនហើយទទួលបានទិន្នផលខ្ពស់ថែមទៀតផង៕ ​ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: