ក្រោយឈ្នះស្តេចប៊ីយ៉ាលេខ១ លើលោក កីឡាករកម្ពុជាបន្តឈ្នះថៃ ហើយឡើងជួបវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសាការ៉ុម៣បាំងបុរស
(ភ្នំពេញ)៖ កីឡាករកម្ពុជា វូ ដុងហួន បានយកឈ្នះកីឡាករថៃ Suriya Suwannasingh លើវិញ្ញាសាការ៉ុម៣បាំងបុរស ដោយលទ្ធផល៤០ ទល់នឹង៧ ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ម៉ោង៦ល្ងាច នៅផ្សារអ៉ីអន២ ជាន់ទី៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
ជ័យជម្នះនេះ នាំឲ្យកីឡាករកម្ពុជា វូ ដុងហួន ដែលជាគ្រូបង្វឹករបស់កីឡាការិនី ស្រួង ភាវី ផងនោះ បន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក៏នឹងជួបកីឡាករវៀតណាមផងដែរ។
កីឡាករកម្ពុជា វូ ដុងហួន (Woo Dong Hoon) បានយកឈ្នះកីឡាករខ្លាំងជើងខ្លាំងលេខ១ លើពិភពលោក សញ្ជាតិហ្វីលីពីន រីយេស (Efren Reyes) លើវិញ្ញាសាការ៉ុម ៣បាំង (Carom 3C) ដោយលទ្ធផល៤០ ទល់នឹង១៥ ហើយឈានទៅវគ្គ៨ក្រុម។ ការប្រកួតប៊ីយ៉ាការ៉ុម ៣បាំង វិញ្ញាសាបុរស រវាងកីឡាករកម្ពុជា វូ ដុងហួន និងកីឡាករហ្វីលីពីន រីយេស បានធ្វើឡើងនៅវេលាម៉ោង៦ល្ងាច៕ ផ្តល់សិទ្ធិដោយ៖ freshnews


