Khmerpress

ស្វែងរក

SEA GAMES

ស៊ីហ្គេម២០២៣៖ កីឡាករគុនខ្មែរ ដណ្តើមមេដាយមាស ៥និងប្រាក់ ១ នាថ្ងៃទី១០ ខែឧសភានេះ

BY Khmerpress May 11, 2023
ស៊ីហ្គេម២០២៣៖ កីឡាករគុនខ្មែរ ដណ្តើមមេដាយមាស ៥និងប្រាក់ ១ នាថ្ងៃទី១០ ខែឧសភានេះ

(ភ្នំពេញ)៖ អបអរសារទ កីឡាកររគុនខ្មែរ ដណ្តើមបានមេដាយមាស ៥គ្រឿង និងប្រាក់ ១គ្រឿង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការអញ្ជើញបំពាក់មេដាយដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។

ខាងក្រោមនេះជាអត្តពលិកកម្ពុជា ដែលជាម្ចាសមេដាយមាស និងប្រាក់ ផ្នែកកីឡាគុនខ្មែរ៖
ទី១៖ ម៉ាប់ ធារ៉ា (កម្ពុជា) ទម្ងន់៤៥គីឡូក្រាម
ទី២៖ ភុន ពិសិដ្ឋ (កម្ពុជា) ទម្ងន់៤៨គីឡូក្រាម
ទី៣៖ ខាំ ខ្លានាង (កម្ពុជា) ទម្ងន់៥១គីឡូក្រាម
ទី៤៖ ហ៊ីម គឹមរៀង (កម្ពុជា) ទម្ងន់៥៤គីឡូក្រាម
ទី៥៖ សំ សំណាង (កម្ពុជា) ទម្ងន់៦០គីឡូក្រាម
ទី៦៖ ឡៅ ចិត្រា (កម្ពុជា) ទម្ងន់៦៧គីឡូក្រាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: