Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើង ២នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យក្នុងសង្គម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    BY Khmerpress May 12, 2023
    ក្មេងទំនើង ២នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យក្នុងសង្គម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២៖៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ០២នាក់។

    ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី។

    ក្មេងទំនើងដែលឃាត់ខ្លួនរួមមាន៖
    ១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) ។
    ២-ឈ្មោះ លី ជីឈ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយជាម្ចាស់ម៉ូតូ) ។

    វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Honda C125 ស៊េរី 2023 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913។

    បច្ចុប្បន្នក្មេងទំនើងទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: