Khmerpress

ស្វែងរក

SEA GAMES

ស៊ីហ្គេម២០២៣៖ កីឡាការិនី ស្រួង ភាវី ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតប៊ីយ៉ាការ៉ុម១បាំង

BY Khmerpress May 12, 2023
ស៊ីហ្គេម២០២៣៖ កីឡាការិនី ស្រួង ភាវី ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតប៊ីយ៉ាការ៉ុម១បាំង

(ភ្នំពេញ)៖ អបអរសាទ កីឡាការិនីកម្ពុជា ស្រួង ភាវី ឡើងពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ហើយត្រូវជួបកីឡាការិនីវៀតណាម Kien Tuong Phung ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។

រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: