SEA GAMES
ម៉ោង៣៖០០ រសៀលនេះ ក្រុមបាល់បោះបុរសកម្ពុជា ៥ទល់៥ ប៉ះក្រុមថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
BY Khmerpress
May 15, 2023
(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០០ រសៀលថ្ងៃទី១៥ ខែឧសភានេះ ក្រុមបាល់បោះបុរស របស់កម្ពុជា ៥ទល់៥ នឹងប៉ះក្រុមថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជាមួយគ្នានេះនៅវេលាម៉ោង ៥៖០០នាទីល្ងាច ក្រុមឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។
ការប្រកួតធ្វើឡើង នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសំបុត្រចូលទស្សនា អាចយកបាននៅទីតាំងប្រកួតតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews


