SEA GAMES
SEA Games 2023: គិតត្រឹមម៉ោង៨ព្រឹកនេះ កម្ពុជាឈរនៅលេខរៀងទី៤ ទទួលមេដាយសរុប ២៨២គ្រឿង ក្នុងនោះមាសចំនួន៨១, ប្រាក់ចំនួន៧៤ និងសំរិទ្ធចំនួន១២៧
BY Khmerpress
May 17, 2023
(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាឈរលេខរៀងទី៤ បន្ទាប់ពីវៀតណាម, ថៃ និងឥណ្ឌូនេស៉ី ដែលមានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង, មេដាយប្រាក់ចំនួន ៧៤គ្រឿង និងមេដាយសំរិទ្ធចំនួន១២៧គ្រឿង។
* វៀតណាម លេខរៀងទី១ មានមេដាយសរុបចំនួន ៣៥៥គ្រឿង ក្នុងនោះមាស ១៣៦គ្រឿង, ប្រាក់ ១០៥គ្រឿង និងសំរិទ្ធ ១១៤គ្រឿង។
* ថៃ លេខរៀងទី២ មានមេដាយសរុបចំនួន ៣១២គ្រឿង ក្នុងនោះមាស ១០៨គ្រឿង, ប្រាក់ ៩៦គ្រឿង និងសំរិទ្ធ ១០៨គ្រឿង។
* ឥណ្ឌូនេស៉ី លេខរៀងទី៣ មានមេដាយសរុប ២៧៦គ្រឿង ក្នុងនោះមាស ៨៧គ្រឿង, ប្រាក់ ៨០គ្រឿង និងសំរិទ្ធ ១០៩គ្រឿង។
សូមទស្សនាតារាងមេដាយផ្លូវការនៃការប្រកួត SEA Games 2023: https://games.cambodia2023.com/


