Khmerpress

ស្វែងរក

SEA GAMES

ក្រោយចាញ់ឥណ្ឌូនេស៊ី កីឡាករបាល់ទាត់ថៃម្នាក់ បង្ហាញកាយវិការមិនពេញចិត្ត ហើយបានគប់មេដាយប្រាក់ និងតុក្កតាតំណាងស៊ីហ្គេមរបស់ខ្លួនទៅអោយអ្នកគាំទ្រ (មានវីដេអូ)

BY Khmerpress May 17, 2023
ក្រោយចាញ់ឥណ្ឌូនេស៊ី កីឡាករបាល់ទាត់ថៃម្នាក់ បង្ហាញកាយវិការមិនពេញចិត្ត ហើយបានគប់មេដាយប្រាក់ និងតុក្កតាតំណាងស៊ីហ្គេមរបស់ខ្លួនទៅអោយអ្នកគាំទ្រ (មានវីដេអូ)

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ហេតុការណ៍មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃ ក្រោយកីឡាករបាលទាត់ថៃម្នាក់ឈ្មោះ Jonathan Khemdee បានបង្ហាញកាយវិការមិនសមរម្យ គប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ ដែលទង្វើទាំងនេះ បង្ហាញឱ្យឃើញថាជាការមើលងាយដល់ម្ចាស់ផ្ទះ ដែលបានខិតខំរៀបចំក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ។

បន្ទាប់ពីបានមើលឃើញហេតុការណ៍នេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន មុននេះបន្តិច បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កីឡាករបាល់ទាត់ថៃ ធ្វើបែបនេះគឺបាត់ចរិតជាកីឡាករ ជាការមើលងាយម្ចាស់ផ្ទះពេកហើយ។ មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះគឺមានតម្លៃកិត្តិយសធំធេងណាស់ មិនមែនគ្រប់មនុស្សចេះតែទទួលបានទេ គឺប្រគល់ដល់តែចំពោះអ្នកបានសាងស្នាដៃក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះ។ សហព័ន្ធបាល់ទាត់ថៃគួរអប់រំកីឡាកររូបនេះ»៕ ប្រភព៖ Kosal Chum

Share This Post: