Khmerpress

ស្វែងរក

SEA GAMES

កីឡាករថៃដែលបញ្ចេញអាកប្បកិរិយាមិនសមរម្យម្សិលមិញ ចង់ចូលនិវត្តន៍ពីជម្រើសជាតិក្នុងវ័យត្រឹម ២១ឆ្នាំ

BY Khmerpress May 17, 2023
កីឡាករថៃដែលបញ្ចេញអាកប្បកិរិយាមិនសមរម្យម្សិលមិញ ចង់ចូលនិវត្តន៍ពីជម្រើសជាតិក្នុងវ័យត្រឹម ២១ឆ្នាំ

បើតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Main Stand បានឱ្យដឹងថា កីឡាករបាល់ទាត់ជម្រើសជាតិថៃ Jonathan Khemdee ដែលបានបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយលេងចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី ដោយការបោះមេដាយ និងតុក្កតា ចោលទៅឱ្យអ្នកគាំទ្រ បានសម្រេចថានឹងចូលនិវត្តន៍ ហើយផ្តោតតែការលេងក្នុងស្រុកប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិថៃ Jonathan Khemdee ទើបតែមានអាយុ ២១ឆ្នាំ និងលេងក្លឹបលីគទី១ Ratchaburi មានតួនាទីជាខ្សែការពារ។ ការប្រកួតម្សិលមិញនេះ ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិឥណ្ឌូនេស៊ី បានត្រឹមស្មើគ្នា ២ ទល់នឹង ២ នៅក្នុងការប្រកួតពេញម៉ោង ៩០ នាទីដំបូង។ ប៉ុន្តែលទ្ធផលបានប្រែប្រួលនៅក្នុងការបន្ថែមម៉ោង ១៥នាទី (២ដង) ដោយជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះមកវិញក្នុងលទ្ធផលសរុប ៥ ទល់នឹង ២៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: