ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តព្រៃវែង បញ្ជាក់ថា ខេត្តព្រៃវែង នឹងមិនមានការបាញ់ល្បឿនយានយន្តទៀតទេ
BY Khmerpress
June 2, 2023
ខេត្តព្រៃវែង៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះសារ នៅមុននេះបន្តិច ដោយបញ្ជាក់ថា ខេត្តព្រៃវែង នឹងមិនមានការបាញ់ល្បឿនយានយន្តទៀតទេ។
ស្នងការនគរបាលខេត្តព្រៃវែង បានកើនរលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ គោរពជីវិតមនុស្សតាមដងផ្លូវ។ ប្តូរមកតឹងតែងបំផុតអ្នកបើកបរមានគ្រឿងស្រវឹង ពិសេសមានសារធាតុញៀន ៕


