Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រឹម៦ថ្ងៃដំបូង! យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគ រហូតដល់ជាង៨៣ម៉ឺនដុល្លារ

    BY Khmerpress June 8, 2023
    ត្រឹម៦ថ្ងៃដំបូង! យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគ រហូតដល់ជាង៨៣ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា), មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ រហូតដល់ជាង៨៣ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជនជាង១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី «ខ្មែរជួយខ្មែរ» កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពុកម៉ែបងប្អូនខ្មែរយើងនៅគ្រប់ទិសទី។

    មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកសប្បុរសរបស់ពុកម៉ែបងប្អូន និងសូមអំពាវនាវឲ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិយើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: