Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានថវិកាបរិច្ចាគជិត ២លានដុល្លារ ត្រឹមរយៈពេល២សប្តាហ៍

    BY Khmerpress June 14, 2023
    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានថវិកាបរិច្ចាគជិត ២លានដុល្លារ ត្រឹមរយៈពេល២សប្តាហ៍

    (ភ្នំពេញ)៖ បន្ទាប់ពីបានបើកយុទ្ធនាការបានរយៈពេល ២សប្ដាហ៍មក, យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារអាមេរិក ពីសប្បុរសជនជាង២០ម៉ឺននាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា)។

    សូមរលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាស្ថាប័នជាតិមួយ ដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។

    មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីនាំមកនូវភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ទោះបីជានៅពេលយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: