Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សប្តាហ៍នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តគ្មានពន្ធបានចំនួន ១៣គ្រឿងថែមទៀត

    BY Khmerpress June 17, 2023
    សប្តាហ៍នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តគ្មានពន្ធបានចំនួន ១៣គ្រឿងថែមទៀត

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត សុទ្ធសឹងរថយន្តចង្កូតឆ្វេង។

    រថយន្តទាំងនោះរួមមាន៖

    1.រថយន្តម៉ាក Toyota Alphard ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូដែល២០១៦
    2.រថយន្តម៉ាក Toyota Yaris ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកស ឆ្នាំម៉ូដែល២០១៤
    3.រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំម៉ូដែល ២០០៩
    4-រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2006 ពាក់ផ្លាកលេខ ភ្នំពេញ 2AP-0243
    5-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2M-5760
    6-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2P-1912
    7-រថយន្តម៉ាក Lexus RX330 ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំម៉ូដែល ២០០៧ ទំហំស៊ីឡាំង ៣៥០០ CC
    8-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ កំពង់ចាម 2A-0796
    9-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2BI-6061
    10-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2AI-8018
    11-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2AC-4917
    12-រថយន្តម៉ាក LEXUS 470 GX ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2003 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-3997
    13-រថយន្តម៉ាក LEXUS RX400hចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-0178

    សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: