Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់មេដាយស៊ីហ្គេម ៤រូប ចូលរួមកីឡាចំបាប់ជើងឯកអាស៊ី U23 នៅកៀហ្ស៊ីស៊ីស្ថាន

    BY Khmerpress June 17, 2023
    ម្ចាស់មេដាយស៊ីហ្គេម ៤រូប ចូលរួមកីឡាចំបាប់ជើងឯកអាស៊ី U23 នៅកៀហ្ស៊ីស៊ីស្ថាន

    (ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំបាប់ ៤រូប ចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ(U23) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន រួមមានកីឡាករ ម៉ូ សារី, ស៊ូ បាលី, កីឡាការិនី ជា កញ្ញា និងកីឡាការិនី ជឿន ស្រីឡែន ខណៈការប្រកួត បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ។

    បេសកកម្មខាងលើ អត្តពលិកកីឡាចំបាប់កម្ពុជា ដែលតែជាម្ចាស់មេដាយស៊ីហ្គេម លើកទី៣២ កាលពីថ្មីៗ ក្នុងនោះមានម្ចាស់មេដាយមាស ៣រូប គឺកីឡាករ ម៉ូ សារី, ស៊ូ បាលី និងកីឡាការិនី ជា កញ្ញា និងម្ចាស់មេដាយសំរឹទ្ធ ១រូប គឺកីឡាការិនី ជឿន ស្រីឡែន ដែលដឹកនាំដោយគ្រូបង្វឹកលោកស្រី ចូវ សុធារ៉ា និងលោក Komeil Ghasemi ។

    លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា ការចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ី U23 នេះ គឺជាជំហានថ្មីមួយទៀត សម្រាប់ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិន នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

    Share This Post: