ព័ត៌មានជាតិ June 18, 2023

សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) បន្តសកម្មភាព

Nisaiy KP

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមិថុនា បានប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) បន្តសកម្មភាព។


តាមរយៈ Telegram សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំបានជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់គាត់ដើម្បីស្តាប់នូវរឿង
ដែលកើតមានកន្លងមកនិងសកម្មភាពរបស់សមាគម។ យើងពិនិត្យឃើញនូវផលប្រយោជន៍ ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បី
ផលប្រយោជន៍ប្រជាជនយើងនិងបន្ថែមឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ»។

សម្តេចតេជោ បន្តថា «ខ្ញុំក៏បានណែនាំឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការខេត្តរតនគីរីលើកលែងការចោទប្រកាន់និងផ្តល់សិទ្ធឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់»។ផ្ដល់សិទ្ធិដោយ៖Freshnews