Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យសិក្សាការងារសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត តែច្បាប់ស្ដីពីប្រវិត្ដសាស្ដ្រយោធា សម្តេចឲ្យសិក្សាជាមួយអ្នកច្បាប់សិន

    BY Khmerpress June 20, 2023
    សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យសិក្សាការងារសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត តែច្បាប់ស្ដីពីប្រវិត្ដសាស្ដ្រយោធា សម្តេចឲ្យសិក្សាជាមួយអ្នកច្បាប់សិន

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានឯកភាពសំណើររបស់សម្ដេចពិជ័យសេនា ទៀ ​បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យមានការសិក្សា ការសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធា នៅតាមខេត្ត។

    ការឯកភាពនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរ​ចេញតស៊ូ កាលពី៤៦ឆ្នាំមុន។ ពិធីនៅឆ្នាំនេះ រៀបចំឡើងនៅក្រសួងការ​ពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយតប ជាមួយនឹងសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ ​បាញ់ ទៅលើសំណូមពរទាំង៥ ជាទូទៅ ជាគោលការណ៍ ខ្ញុំយល់ស្រប ប៉ុន្ដែចំណុចទី៣ ទាក់ទិននឹងស្នើបង្កើតច្បាប់ស្ដីពីប្រវិត្ដសាស្ដ្រយោធា ខ្ញុំស្នើឲ្យសិក្សាជាមួយអ្នកច្បាប់ ថាយើងអាចធ្វើទៅរួចឬទេ»

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្រិតចេញអនុក្រឹត្យ ស្ដីពីការរៀបចំ តំបន់ប្រវត្ដិសាស្ដ្រយោធា គឺយើងអាចធ្វើទៅបាន និងការសុំអនុសាសន៍ចំពោះសួនប្រវត្ដិកាល នៃវិមានឈ្នះឈ្នះ សម្រាប់ផ្ដល់ជូនបណ្ដាខេត្ដ ត្រូវការសាងសង់ យើងអាចធ្វើបាន។

    ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ខេត្ដនីមួយៗ គប្បីគួរធ្វើ ព្រោះវាជាទីកន្លែងកំសាន្ដសម្រាកសប្បាយ របស់ប្រជាពលរដ្ឋ ហើយក៏វាមិនថ្លៃហួស ទៅដល់ដែលយើងមិនអាច នឹងធ្វើកើតនោះទេ គឺជាតំបន់ហាត់ប្រាណ និងជាតំបន់ដែលប្រជាជន នាំកូនចៅទៅលេងនៅទីនោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: