Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាករសូហ្វតិន្នីសកម្ពុជា ចន ម៉ាដា ឈ្នះមេដាយមាស ១គ្រឿង ពីព្រឹត្តិការណ៍ Korea Cup 2023

    BY Khmerpress June 20, 2023
    អបអរសាទរ! កីឡាករសូហ្វតិន្នីសកម្ពុជា ចន ម៉ាដា ឈ្នះមេដាយមាស ១គ្រឿង ពីព្រឹត្តិការណ៍ Korea Cup 2023

    (ភ្នំពេញ)៖ អបអរសាទរ! កីឡាករសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ចន ម៉ាដា ដណ្តើមបានមេដាយមាស០១គ្រឿង លើប្រភេទវិញ្ញាសាវាយគូចម្រុះបុរស-នារី ក្នុងវគ្គ ConsolationMatch ពីព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023។ នេះបើតាមប្រភពពីសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ឲ្យដឹងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

    សូមជម្រាបជូនថា ក្នុងការប្រកួតនេះ កីឡាករ ចន ម៉ាដា (កម្ពុជា) បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន បានយកឈ្នះកីឡាករ ថៃ និងប៉ូឡូញ នៅជុំទី១ មុនបន្តឈ្នះហ្វីលីពីន និងប៉ូឡូញ នៅជុំទី២ និងឈ្នះ ម៉ុងហ្គោលី និងថៃ វគ្គផ្តាច់ព្រ័ត្រ។

    គួរកត់សម្គាល់ផងដែរថា កីឡាករ ចន ម៉ាដា ជាកីឡាករសូហ្វតិន្នីសជម្រើសជាតិឆ្នើមមួយរូបរបស់កម្ពុជា ដែលដណ្តើមបានមេដាយមាស ០១គ្រឿង និងសំរឹទ្ធ ០១គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

    រំលឹកផងថា សម្រាប់កីឡាករ ចន ម៉ាដា នេះក៏ជាយកបានមេដាយទី២ របស់រូបគេ ដែលស្ថិតក្នុងព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 កីឡាករ ចន ម៉ាដា ក៏បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿងផងដែរ ដែលចាប់ដៃគូជាមួយកីឡាករ សាយ សុចិត្រ្តា នៃវិញ្ញាសាវាយគូបុរស៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: