Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាករ-កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា បានវិលមកដល់មាតុភូមិវិញ ក្រោយដណ្តើមមេដាយសរុបចំនួន ៥គ្រឿងក្នុងព្រឹត្តិការណ៍ Korea Cup 2023

    BY Khmerpress June 22, 2023
    កីឡាករ-កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា បានវិលមកដល់មាតុភូមិវិញ ក្រោយដណ្តើមមេដាយសរុបចំនួន ៥គ្រឿងក្នុងព្រឹត្តិការណ៍ Korea Cup 2023

    (ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្ត មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ក្រោយចេញទៅបោះជំរំហ្វឹកហាត់ក្នុងកម្មវិធី Incheon Training Camps និងចូលរួមការប្រកួតព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 រយៈពេល ២សប្តាហ៍ នៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ ដោយប្រជែងបានមេដាយសរុបចំនួន ០៥គ្រឿង (មាស ០១គ្រឿង និងសំរឹទ្ធ០៤គ្រឿង) ជូនជាតិមាតុភូមិ។

    ដំណើរមកដល់នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានផ្តល់កិត្តិយសទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាតំណាងឯកឧត្តមប្រធានសហព័ន្ធ។

    សូមជម្រាបជូនថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិចំនួន ០៨រូប ដឹកនាំដោយគ្រូជនជាតិកូរ៉េ លោក KIM GUN JUNG ឱ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំហ្វឹកហាត់ Jincheon Training Camps និងការប្រកួត Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅកូរ៉េខាងត្បូង។

    អត្តពលិកទាំង ០៨រូប រួមមាន៖
    ១.កីឡាករ ឌឹម សំសុជាភារុណ
    ២. កីឡាករ ចន ម៉ាដា
    ៣. កីឡាករ សំ ចាន់កាប៊ី
    ៤. កីឡាករ សាយ សុចិត្រា
    ៥. កីឡាករ សយ សុធន់
    ៦. កីឡាការិនី ហូរ ស្រីណុច
    ៧. កីឡាការិនី ឃី ម៉េងជួង
    ៨. កីឡាការិនី ឃន ចន្ទរ៉ូសិកា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: