ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់មុខងារបន្ថែម ជូនអង្គរក្សការពារផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ឋានៈស្មើអនុរដ្ឋលេខាធិការ
BY Khmerpress
June 23, 2023
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន ចំនួន៤រូប ដែលត្រូវបានគេស្គាល់ថា ជាអង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ឋានៈស្មើអនុរដ្ឋលេខាធិការ។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន៤នាក់ ដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះរួមមាន៖
*ទី១៖ លោក ឡុង ដា
*ទី២៖ លោក ណាំ ភិរុណ
*ទី៣៖ លោក អ៊ន សុទ្ធីរ័ត្ន
*ទី៤៖ លោក ឃុត សុខុន។
គួរជម្រាបថា អង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ទាំង៤នាក់នេះ ត្រូវបានគេហៅថាជាក្រុមអាវមាស ហើយបច្ចុប្បន្នមានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី)៕ ផ្តល់សិទ្ធិដោយ៖ freshnews
