ព័ត៌មានជាតិ
អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាកជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ
BY Khmerpress
June 29, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រុមកីឡាចំបាប់ U17 កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាក ការប្រកួតជ្រើសរើស ជើងឯកយុវជន អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ កាលពីថ្ងៃពុធ ទី២៨ រួមមានមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ ទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម។
គួររំលឹកដែរថា ក្រុមកីឡាចំបាប់កម្ពុជា នៅសល់ការប្រកួតអាយុក្រោម ២០ឆ្នាំទៀត ដែលនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមិថុនានេះ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
