Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ហាង Decathlon Cambodia ប្រកាសប្រមូលមកវិញ នូវផលិតផល «ពោងបណ្ដែតទារកមានខ្សែក្រវ៉ាត់» ដោយសារបញ្ហាបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់

    BY Khmerpress July 5, 2023
    ហាង Decathlon Cambodia ប្រកាសប្រមូលមកវិញ នូវផលិតផល «ពោងបណ្ដែតទារកមានខ្សែក្រវ៉ាត់» ដោយសារបញ្ហាបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុករបស់ ក្រុមហ៊ុន Decathlon Cambodia បានចេញសេចក្ដីប្រកាស សូមមេត្តាបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ នូវផលិតផល «ពោងបណ្ដែតទារកមានខ្សែក្រវ៉ាត់» និងសម្រេចចិត្តទទួលយកផលិតផលនេះមកវិញ ដោយសុំអោយលោកអ្នកទៅកាន់ហាង Decathlon ណាមួយដែលនៅជិតអ្នក ហើយប្ដូរយកជាសាច់ប្រាក់ត្រលប់មកវិញ។

    ក្រុមហ៊ុន Decathlon Cambodia សូមណែនាំអោយលោកអ្នកបញ្ឈប់ការប្រើប្រាស់ផលិតផលដែលបានទិញផលិតផល ពោងបណ្តែត ចន្លោះ ថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ តើហេតុអ្វីបានជាផលិតផលនេះត្រូវបានប្រមូលត្រលប់មកវិញ? ពួកយើងបានរកឃើញកត្តាគ្រោះថ្នាក់ដែលអាចបង្កពីការប្រើប្រាស់ផលិតផលនេះ ក្នុងករណីពោងនេះក្រឡាប់ វាអាចបណ្ដាលអោយមានការលង់ទឹក ដោយសារតែទារកត្រូវបានរឹបជាប់ទៅនឹងពោង ហើយក្បាលរបស់ទារកចូលក្នុងទឹក ដែលមិនអាចអោយងើបមកលើទឹកវិញបាន។ ទោះជាការប្រើប្រាស់ផលិតផលនេះ ត្រូវបានឃ្លាំមើលពីអាណាព្យាបាលក៏ដោយ ហើយពួកយើងមិនចង់ប្រថុយជាមួយនឹងសុវត្ថិភាពទារកឡើយ ដោយហេតុនេះហើយ បានជាយើងត្រូវប្រមូលផលិតផលនេះត្រលប់មកវិញ ៕ ប្រភព៖ Decathlon Cambodia ​

    Share This Post: