Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! លោក អ៊ុយ រិទ្ធី «ត្រូល ឆាវឆាវ» ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ដែលមានឋាន:ស្មើប្រធាននាយកដ្ឋាន

    BY Khmerpress July 5, 2023
    អបអរសាទរ! លោក អ៊ុយ រិទ្ធី «ត្រូល ឆាវឆាវ» ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ដែលមានឋាន:ស្មើប្រធាននាយកដ្ឋាន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ តែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើប្រធាននាយកដ្ឋាន។

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងខាងលើ ត្រូវអនុវត្ត អនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post: