សង្គម

កីឡាករThiago បានប្រកាសចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិរបស់ឧកញ៉ា ស្រី ចាន់ថន

BY
Khmerpress
July 26, 2023
កីឡាករThiago បានប្រកាសចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិរបស់ឧកញ៉ា ស្រី ចាន់ថន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករសញ្ញាតិខ្មែរ សែន ចាន់ឫទ្ធីគុន «Thiago Teixeira» បានប្រកាសចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិរបស់ ឧកញ៉ា ស្រី ចាន់ថន ហើយ ដោយការចាកចេញនេះ Thiago បានបញ្ជាក់ថា តាំងពីជាងមួយខែមុនមកម្ល៉េះ។

តាមរយៈខ្លឹមសារការបង្ហោះរបស់កីឡាករ Thiago បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមគោរពសមាជិក និងអ្នកគាំទ្រគុនខ្មែរ! ខ្ញុំសូមជម្រាបជូនអ្នករាល់គ្នាថា ខ្ញុំបានសម្រេចចិត្តចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិ។ តាមពិតខ្ញុំចាកចេញជាងមួយខែមុន។»

កីឡាករ Thiago បានបន្តទៀតថា៖ «ខ្ញុំជឿថាវាដល់ពេលហើយដើម្បីស្វែងរកឱកាសថ្មីៗ និងស្វែងរកបញ្ហាប្រឈមថ្មីៗនៅកន្លែងផ្សេង។ បច្ចុប្បន្ននេះ ខ្ញុំបើកចំហដើម្បីបង្កើតភាពជាដៃគូថ្មី ហើយខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសាក្នុងការស្វែងរកគម្រោង និងបុគ្គលផ្សេងទៀតដែលខ្ញុំអាចសហការជាមួយ។ សូមឱ្យសិល្បៈក្បាច់គុនរបស់យើងរីកចម្រើន។ ខ្ញុំសូមជូនពរដោយស្មោះអស់ពីដួងចិត្តអ្នកទទួលបានជោគជ័យជាបន្តបន្ទាប់និងការពេញចិត្តយ៉ាងខ្លាំងនៅក្នុងការខិតខំរបស់អ្នក។ ដោយស្មោះអស់ពីចិត្ត Thiago Teixeira Rithy Kun ៕»

ប្រភព៖ Thiago Teixeira

Share This Post: