PR

ក្រុមហ៊ុន Chevrolet Cambodia បង្ហាញរថយន្តស៊េរីថ្មី Chevrolet Trax ឆ្នាំ2024 លេងការរចនាបែបស្ព័រ​ដ៏គួរឱ្យទាក់ទាញ ស្អាត ប្រណិត មកទាំងព្រម

BY
Liny Chan
July 31, 2023
ក្រុមហ៊ុន Chevrolet Cambodia បង្ហាញរថយន្តស៊េរីថ្មី Chevrolet Trax ឆ្នាំ2024 លេងការរចនាបែបស្ព័រ​ដ៏គួរឱ្យទាក់ទាញ ស្អាត ប្រណិត មកទាំងព្រម

ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax ឆ្នាំ 2024 ។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបាន ផ្លាស់ប្ដូរ ការរចនាស្ទើរទាំងស្រុងទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាព ទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៉ីអន ម៉ល សែន សុខ ដោយមានការចូលរួមពី អ្នកសារព័ត៌មាន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វីដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខ
ងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែបស្ព័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024 ។

មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិន ត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្តល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែង អង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្តវែងជាងមុន និងកម្ពស់ពីបាត ដីក៏ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។

ក្នុងឱកាសនេះ លោកស្រី ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែលថ្មី Chevrolet Trax 2024 ហើយលោកស្រីជឿពាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សានៅកម្ពុជា។

អំពីរថយន្ត Chevrolet Trax 2024

-ស៊េរីរថយន្តនេះមាន២ម៉ូដែល គឺ RS និង LT ដែលម៉ូដែល RS មាន៥ពណ៍ និងម៉ូដែល LT

មាន៦ពណ៍ សម្រាប់ជ្រើសរើស។ -កុងទ័រឌីជីថលទំហំធំ ៨ញ នឹងអេក្រង់កម្សាន្តថាច់ស្ត្រីនទំហំ១១ម៉ឺញ ងាយស្រួលមើល

-ម៉ាស៊ីន 1.2.ជំនួយដោយ Turbocharge កម្លាំង137សេស និងកម្លាំងរមូល 220 Nm

-ប្រើប្រអប់លេខ 6វគ្គ អូតូ

-ប្រព័ន្ធមើលកាលខាងក្រោយ (Rear view Camera)

-ប្រព័ន្ធសាកថ្មទូរសព្ទដោយឥតខ្សែ (Wireless Smartphone Charging)

-យ៉ាន់កង់ទំហំ ១៨អ៊៉ីញ

-បំពាក់មកជាមួយ Speakor 6គ្រាប់ ធ្វើឲ្យការស្ដាប់ចម្រៀងកាន់តែពិរោះ

-Automatic emergency braking / ប្រព័ន្ធចាប់ច្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់

-Forward bollision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ

-Front pedestrian braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់

-Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត

-Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលចង្កូតចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព

-IntelliBeam auto high beams / ប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងញាកូដ ដោយស្វ័យប្រវត្តិ

Share This Post: