ព័ត៌មានអន្តរជាតិ

Uncle Roger បានធ្វើឱ្យមហាជននៅកម្ពុជា និងឡាវ មានការខកចិត្តយ៉ាងខ្លាំង ក្រោយនិយាយថា ម្ហូបរបស់ប្រទេសទាំងពីរអន់ជាងថៃ

BY
Khmerpress
August 1, 2023
Uncle Roger បានធ្វើឱ្យមហាជននៅកម្ពុជា និងឡាវ មានការខកចិត្តយ៉ាងខ្លាំង ក្រោយនិយាយថា ម្ហូបរបស់ប្រទេសទាំងពីរអន់ជាងថៃ

តារាកំប្លែងម៉ាឡេស៊ីលោក Nigel Ng ដែលត្រូវបានគេស្គាល់ជាទូទៅថា «Uncle Roger» កំពុងធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងនៅប្រទេសកម្ពុជា និងឡាវ មានការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង ចំពោះការនិយាយស្ដីមិនសមរម្យរបស់គាត់លើមុខម្ហូបរបស់ប្រទេសទាំងពីរ។ នៅក្នុងវិដេអូថ្មីមួយដែលគាត់ទើបតែបានបង្ហោះនៅលើ YouTube គាត់បាននិយាយថា៖«មិនមែនម្ហូបមកពីអាស៊ីអាគ្នេយ៍ទាំងអស់សុទ្ធតែល្អទេ។ អ្នកមិនចង់បានម្ហូបមកពីឡាវ ឬកម្ពុជាទេ»។

លោក Nigel Ng បាននិយាយបន្ថែមថា៖«ម្ហូបឡាវគឺជា version អន់ ប្រៀបនឹងម្ហូបថៃ» បើទោះបីជាដៃគូរបស់គាត់ព្យាយាមនិយាយកាត់ និងប្រាប់គាត់ថា មិនគួរនិយាយបែបនោះឡើយ។ រំលឹកដែរថា លោក Nigel Ng កាលពីប៉ុន្មានរយៈមុនក៏ទើបតែត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ផងដែរ។ ហេតុផលគឺ គាត់បានលេងសើចប៉ះពាល់ច្រើនដល់នយោបាយចិន ដោយបានចោទថា ប្រទេសចិនបានលបស្ដាប់ ឬយកការណ៍តាមរយៈស្មាតហ្វូនរបស់ពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: