ព័ត៌មានអន្តរជាតិ

ការទិញ-លក់ក្លិប Man Utd កំពុងពិភាក្សាក្នុងរយៈពេល ៩ខែមកនេះ ខណៈតម្លៃកើនដល់ជាង ៦ពាន់លានដុល្លារ

BY
Khmerpress
August 3, 2023
ការទិញ-លក់ក្លិប Man Utd កំពុងពិភាក្សាក្នុងរយៈពេល ៩ខែមកនេះ ខណៈតម្លៃកើនដល់ជាង ៦ពាន់លានដុល្លារ

(មេនឆេស្ទើ)៖ ដំណើរការនៃនីតិវិធីទិញ-លក់ក្លិបបាល់ទាត់អាជីព Manchester United នៅតែបន្តពិភាក្សាគ្នា ក្នុងរយៈពេលជិត ៩ខែមកនេះ ដ្បិតតម្លៃឈានដល់ ៦.៣៦ពាន់លានដុល្លារអាមេរិកហើយ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Daily Mail នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ មានមហាសេដ្ឋី ២រូបបានកំពុងនាំមុខគេ ដែលហ៊ានឲ្យថ្លៃជាងគេ គឺចំនួន ៦.៣៦លានដុល្លារ ដោយមានលោក Sir Jim Ratcliffe មហាសេដ្ឋីអាមេរិក ដូចទៅនឹងមហាសេដ្ឋីមកពីប្រទេសកាតា Sheikh Jassim bin Hamad al-Thani គ្រាដែលមហាសេដ្ឋីគ្រួសារ Glazer ទាមទារក្នុងតម្លៃ ៧.៦២ពាន់លានដុល្លារ។

យ៉ាងនេះក្តី ការពិភាក្សាជាមួយភាគីដទៃផ្សេងទៀតនៅតែបន្តធ្វើឡើងដដែល ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មក។ នៅចាំបានថា ក្រុមគ្រួសារលោក Glazer បានទិញក្លិប Manchester United មកគ្រប់គ្រងនៅអំឡុងឆ្នាំ២០០៥ មានតម្លៃត្រឹមតែជាង ១ពាន់លានដុល្លារតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: