PR

GANZBERG ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋចំនួន ៨០០គ្រឿង

BY
Liny Chan
August 4, 2023
GANZBERG ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋចំនួន ៨០០គ្រឿង

ប៉ោយប៉ែត៖ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារ GANZBERG រង្វាន់យក្សបានរៀបចំកម្មវិធីអបអសារទដល់អតិថិជនកំពូលសំណាងដែលពិសារស្រាបៀរ GANZBERG បានគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់រថយន្ត Ford Ranger សេរីឆ្នាំ២០២៣ ចំនួន ១គ្រឿងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ GANZBERG បានធ្វើកម្មវិធីសប្បុរសធម៌មួយដែលបង្កអោយមានការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែតតែម្តង នោះគឺកម្មវិធីចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋចំនួន៨០០គ្រឿង។ នៅក្នុងនោះផងដែរមានរឿងរាវមួយដ៏រំជួយចិត្តស្ទើរស្រក់ទឹកភ្នែកព្រោះមានស្រ្តីម្នាក់វ័យប្រហែល ៤០ឆ្នាំជាង បានបណ្តើរម៉ូតរបស់ខ្លួនចំងាយប្រហែល ១គីឡូដីព្រមទាំងមានស្ពាយចៅនៅពីមុខផង ព្រោះគាត់បានទទួលដំណឹងថា GANZBERG ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដោយមើលឃើញស្ថានភាពរបស់គាត់លំបាកក្រុមការងារក៏បានចាក់សាំងម៉ូតូជូនគាត់មួយពេញ ហើយនឹងជូនថវិការដល់គាត់មួយចំនួនផងដែរ។

គួរបញ្ជាក់ផង GANZBERG តែងតែមានកម្មវិធីសប្បុរសធម៌ស្ទើរជារៀងរាល់ថ្ងៃ ដូចជា ចែកសំបុត្រឡានក្រុង ហ្វី ចែកមួកសុវត្ថិភាព ឧបត្ថម្ភដល់កាកបាទក្រហម ចាក់សាំងម៉ូតូ ហ្វ្រី និងឃើញតែដើរប្រគល់រង្វាន់ឡានម៉ូតូ លុយជារៀងរាល់ថ្ងៃមិនដែលខាន។ដោយសារសម្មភាពមនុស្សធម៌ដែលមិនចេះរីងស្ងួតនេះហើយដែលធ្វើអោយ GANZBERG ទទួលបានការគាំទ្រពីគ្រប់ទិសទីទូរទាំងប្រទេស ដូចពាក្យចាស់បុរាណបានពោលថា « ធ្វើល្អបានល្អ »៕

Share This Post: