ព័ត៌មានអន្តរជាតិ

ប្រទេសចិនបានស្នើឱ្យមានការកំណត់រយៈពេលនៃការប្រើប្រាស់ស្មាតហ្វូនរបស់កុមារត្រឹម ២ ម៉ោងក្នុងមួយថ្ងៃ

BY
Khmerpress
August 5, 2023
ប្រទេសចិនបានស្នើឱ្យមានការកំណត់រយៈពេលនៃការប្រើប្រាស់ស្មាតហ្វូនរបស់កុមារត្រឹម ២ ម៉ោងក្នុងមួយថ្ងៃ

អាជ្ញាធរ​ចិន​បាន​ស្នើ​ឱ្យមានការកំណត់​ការ​ប្រើ​ទូរស័ព្ទ​របស់​កុមារ​ត្រឹមតែ ២​ម៉ោង ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ និយតករអ៊ីនធឺណិតរបស់ចិនបានប្រកាសសេចក្តីព្រាងគោលការណ៍ណែនាំថ្មីមួយ ដោយស្នើឱ្យក្រុមហ៊ុនផលិតឧបករណ៍ចល័ត និងអ្នកបង្កើតកម្មវិធី ណែនាំកម្មវិធីដែលមានការរឹតបន្ដឹងសម្រាប់កុមារ «minor mode»។ ការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានកំណត់ត្រឹមតែ ៤០នាទី សម្រាប់កុមារអាយុក្រោម ៨ឆ្នាំ, ១ម៉ោង សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ និង ២ម៉ោង សម្រាប់អ្នកដែលមានអាយុក្រោម ១៨ឆ្នាំ។

កុមារគ្រប់វ័យនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឧបករណ៍របស់ពួកគេឡើយ ចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ៦ ព្រឹក ហើយការដាស់តឿនឱ្យពួកគេឈប់សម្រាក នឹងត្រូវបានចេញក្នុងរយៈពេល ៣០នាទី។ មាតាបិតា​នឹង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​មុខងារ​អនីតិជននេះ។ និយតករនិយាយថា ដែនកំណត់នេះត្រូវបានរចនាឡើងដើម្បីជំរុញទម្លាប់ល្អលើអ៊ីនធឺណិត ហើយពួកគេ​កំពុង​ស្វែង​រក​មតិ​សាធារណៈ​លើ​សំណើ​នានា​ក្នុង​ខែ​ខាង​មុខ។ ការញៀនរបស់កុមារចំពោះហ្គេមអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយទៅជាបញ្ហាសង្គមនៅក្នុងប្រទេសចិន រួមជាមួយនឹងការថយចុះនៃការមើលឃើញទាក់ទងនឹងការប្រើប្រាស់ស្មាតហ្វូនច្រើនពេក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: