PR

GANZBERG ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី ៧០០គ្រឿង

BY
Liny Chan
August 5, 2023
GANZBERG ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី ៧០០គ្រឿង

ស្រុកបារាយណ៍ ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារ GANZBERG រង្វាន់យក្សបានរៀបចំកម្មវិធីអបអរសារទដល់អតិថិជនកំពូលសំណាងដែលពិសារស្រាបៀរ GANZBERG បានគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់រថយន្ត FORD RANGER សេរីឆ្នាំ២០២៣ ចំនួន១គ្រឿង លេខរៀងទី ១៧៩ នៅក្នុងស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះផងដែរ GANZBERG បានធ្វើកម្មវិធីសប្បុរសធម៌មួយដែលបង្កអោយមានការភ្ញាក់ផ្អើលពេញស្រុកបារាយណ៍តែម្តង នោះគឺកម្មវិធី GANZBERG រង្វាន់យក្ស ចិត្តល្អ ចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋចំនួន ៧០០គ្រឿង ដែលបានការចូលរួមពីសំណាក់តារាកំប្លែងមិនចេះរីងស្ងួត លោក ងួន សុបិន្ត និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក សួរ វិចិត្រ ផងដែរ។ សកម្មភាពចាក់សាំងម៉ូតូហ្វ្រីនេះ បានទទួលការសារទពីសំណាក់ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ដ៏ច្រើនលើសលប់។

គួរបញ្ជាក់ផងដែរថា កម្មវិធី GANZBERG រង្វាន់យក្សបន្ថែមរថយន្ត FORD ៣០០ គ្រឿង ម៉ូតូធំ ៤០០០ គ្រឿង និងទឹកប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់ដែលកំពុងស្ថិតនៅលើទីផ្សារក្បែរដៃលោកអ្នក។ មួយវិញទៀត GANZBERG តែងតែបន្តធ្វើសកម្មភាពសប្បុរសធម៌ជារៀងរាល់ថ្ងៃផងដែរ ដូចជាកម្មវិធី GANZBERG ឆ្ងាញ់ ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី។ សូមពិសារដោយការទទួលខុសត្រូវ។

Share This Post: