PR

អ្នកសៀមរាបមានសណ្តានចិត្តល្អណាស់ ខណៈមកយកប័ណ្ណចាក់សាំងហ្រ្វីហើយ ស្រាប់តែធ្វើរឿងមួយនេះទៅក្រុមហ៊ុន GANZBERG វិញភ្លាមៗ

BY
Liny Chan
August 8, 2023
អ្នកសៀមរាបមានសណ្តានចិត្តល្អណាស់ ខណៈមកយកប័ណ្ណចាក់សាំងហ្រ្វីហើយ ស្រាប់តែធ្វើរឿងមួយនេះទៅក្រុមហ៊ុន GANZBERG វិញភ្លាមៗ

កាលពីរសៀលម៉ោង១នាថ្ងៃទី៧ ខែសីហា ឆ្នំា២០២៣ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធី GANZBERG រង្វាន់យក្សចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបចំនួន ៧០០គ្រឿង។ ខណៈពេលនោះដែរមានបងស្រី ២នាក់ដែលបានមកយកសន្លឹកចាក់សាំងម៉ូតូហ្វ្រីពីក្រុមការងារ GANZBERG នៅពេលដែលពួកគាត់បានទទួលកន្ទុយប័ណ្ណចាក់សាំងហើយ គាត់ក៏បានយកម៉ូតូទៅចាក់សាំង។

បន្ទាប់មកទៀតគាត់ទៅទិញបាយ និងម្ហូបចំនួន ១០ប្រអប់មកជូនក្រុមការងារវិញ ហើយពួកគាត់បានប្រាប់មកដល់ក្រុមការងារថា នេះទឹកចិត្តបន្តិចបន្តួចរបស់គាត់ទោះមិនច្រើន តែគាត់ពិតជាពេញចិត្តនូវសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG ខ្លំាងណាស់។ ព្រោះរាល់ថ្ងៃនេះគាត់តែងតែឃើញគេផុសនៅលើបណ្ដាញសង្គម FACEBOOK ស្ទើរគ្រប់ខេត្តក្រុងទៅហើយអំពីសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG ហេតុនេះហើយបានជាគាត់ចង់អរគុណដល់ក្រុមហ៊ុនដែលមានកម្មវិធីចាក់សំាងម៉ូតូហ្វ្រីរហូតដល់ ៧០០ គ្រឿងជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់គាត់ គាត់ពិតជារំភើបខ្លាំងណាស់ នឹងសំណូមពរអោយក្រុមហ៊ុន GANZBERG បន្តនូវសកម្មភាពសប្បុរសធម៌ល្អៗបែបនេះតទៅទៀត ។

នេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងស្រីទាំងពីរនៅខេត្តសៀមរាប បងស្រីពិតជាល្អពេកហើយ សូមអរគុណដល់សណ្ដានចិត្តដ៏ធំធេងរបស់បងស្រីទំាងពីរដែលបានចំណាយថវិការផ្ទាល់ខ្លួនទិញបាយជូនដល់ក្រុមការងារ GANZBERG។ ការធ្វើល្អវាតែងទទួលបានផលល្អមកវិញ ពិតជាដូចពាក្យចាស់ពោលថា ធ្វើល្អបានល្អ ពិតជាសសើរអំពើល្អរបស់បងស្រីដែលនៅខេត្តសៀមរាបខ្លំាងមែនទែន! សូមជួយចែករំលែកព័ត៌មាននេះចំពោះទឹកចិត្តដ៏ប្រពៃដល់បងស្រីអ្នកសៀមរាបទាំងអស់គ្នាផង។ នេះ គឺជាកត្តាជំរុញនិងលើកទឹកចិត្តខ្លំាង ដល់ក្រុមហ៊ុន GANZBERG។ ពិសាដោយការទទួលខុសត្រូវ។

Share This Post: